ថ្ងៃសុក្រ ១៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់ សហការណ៍ជាមួយប៉ូលីស ស្រុក និងយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ខាង លិចចារុះ ភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផល បាន ០១ ករណី វត្ថុតាង(បំផ្លាញចោល)៖
_ របាំងស្បៃមុងចំនួន ៤ ខ្សែ ប្រវែង ១០៥០ ម៉ែត្រ
_ ក្បាលបរស្បៃមុងចំនួន ៥ គ្រឿង
_ បង្គោលចំនួន ៣៧០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៤០ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម