ថ្ងៃសុក្រ ១៣រោចខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានកម្មវិធីASPIREខេត្ត ព្រមទាំងក្រុមការងារ បានចូលរួមចែក
ពូជកង្កែប សម្រាប់សមាជិកបណ្តុំអាជីវកម្មកង្កែប ដែលអនុវត្តសកម្មភាពកិច្ចសន្យាខាងក្រៅ (Contracting Out)ដោយអង្គការអភិវឌ្ឍន៍និងការពារបរិស្ថាន(EPDO) គាំថវិកាដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)នៅភូមិស្យា ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានសមាជិកចំនួន ៤០គ្រួសារ ដែលគ្រួសារ នីមួយៗ ទទួល បានពូជកង្កែបចំនួន ២៥០ក្បាល សរុបពូជកង្កែបទាំងអស់ចំនួន ១ម៉ឺនក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម