ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទពោធិ៍សាត់ ដឹកនាំដោយ លោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផល ពោធិ៍សាត់ដោយមានការចូលរួម នាយ នាយ រងសង្កាត់កណ្ដៀង ប៉ូលីសស្រុក និងយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាប បទល្មើសជលផល នៅចំណុច ខាងកើតកោះ ក្អែក ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផលបាន ០១ ករណី វត្ថុតាង (បំផ្លាញចោល)៖
-របាំងសាច់អួនចំនួន ២ ខ្សែ ប្រវែង ៥៥០ ម៉ែត្រ
-លូកងសាច់អួនចំនួន ២ មាត់
-បង្គោលចំនួន ១៩០ ដើម
-ចាក់លែងត្រីចំរុះទម្ងន់ ១០ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម