ថ្ងៃអង្គារ ០២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ខែ វិច្ឆិកា ឆ្នាំ២០២០ លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម បានដឹកនាំកម្លាំង អធិការរដ្ឋបាលជលផលខាងត្បូង- ខាងជើងបឹងទន្លេសាប ដោយមានការចូលរួមពីក្រុមការងារនៃមន្ទីរកសិកម្ម រួមមាន នាយ- នាយរងខណ្ឌ ពោធិ៍សាត់ នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង នាយសង្កាត់ បាកាន យោធាខេត្ត មន្ត្រីបរិស្ថានប្រចាំស្រុកក្រគរ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបែងចែកជាក្រុម ចុះអនុវត្តប្រព័ន្ធ Black View ដោយប្រើកម្លាំងសរុប ៤២ នាក់ មធ្យោបាយកាណូតចំនួន០៧ គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅព្រំប្រទល់ ពោធិ៍សាត់កំពង់ឆ្នាំង និងកំពង់ធំ (តំបន់ ក ដប ) នៅឃុំអន្សាចំបក់ ស្រុកក្រគរ
ជាលទ្ធផល បាន ០១ករណី ទាញបំផ្លាញចោល ៖
_ របាំងសាច់អួន ០៤ ខ្សែ ប្រវែង ១៨៥០ម៉ែត្រ
_ ក្បាលបរ ចំនួន ០៨ គ្រឿង
_ បង្គោលចំនួន ៦៥០ ដើម
_ ចាក់លែងត្រីចំរុះ ៥៥គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម