ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនិងថ្ងៃទី ១៧ ខែ វិច្ឆិកា ២០២០៖ ក្រុមការងារទីផ្សារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងកម្មវិធីASPIRE បានជួយសម្របសម្រួលខណ្ឌរដ្ឋបាលព្រៃឈើស្រុកភ្នំក្រវ៉ាញ ក្នុងការរៀបចំកិច្ចប្រជុំស្តីពីការចុះកិច្ច សន្យាផលិតផលកសិកម្មលើបណ្តុំអាជីវកម្មឬស្សីទំពាំងផ្អែមឆ្នាំ២០២០ (សមាជិកចំនួន ៤០នាក់/ ស្រី១១នាក់) នៅភូមិស្វាយប៉ាក ឃុំព្រងឹល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ រវាងក្រុមផលិត (បណ្តុំអាជីវកម្ម) និងអ្នកទិញក្នុងស្រុកឈ្មោះ វង្ស ចន្ថា ភេទស្រី នៅភូមិកំពែង ឃុំព្រងឹល ស្រុក ភ្នំក្រវ៉ាញ ទូរសព្ទ័លេខ ០៧៧ ៥៨៨ ៦៨០ ។ តម្លៃលក់និងទិញបន្លែបានឯកភាពយកតាម តម្លៃទីផ្សារជាក់ស្តែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម