ថ្ងៃអង្គារ ២កើត ខែមិគសិរឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំកិច្ចពិភាក្សាជាមួយបណ្តាផ្នែកផលិកម្មនិងបសុព្យាបាលស្រុក-ក្រុង នៅការិយាល័យ។ កិច្ចប្រជុំក្នុងគោលបំណង៖
១.ផ្តល់ស្ថិតិសត្វកសិដ្ឋានចិញ្ចឹមសត្វនិង សហគមន៍ ក្រុមឬបណ្តុំកសិករចិញ្ចឹមសត្វ
២.ពង្រឹងការគ្រប់គ្រងឬក្តាប់ឱ្យបាននូវស្ថានភាពការផ្ទុះជំងឺសត្វតាមភូមិ ឃុំនិង រាយការបន្ទាន់ដើម្បីចុះអនុវត្តវិធានទប់ស្កាត់បានទាន់ពេល ផែនការជំរុញ និងពង្រឹងយុទ្ធនាការចាក់សារទឹកនិងអុតក្តាមគោ ក្របីសម្រាប់ឆមាស ទី២ ឆ្នាំ២០២០
៣.ជំរុញការផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់អាជីវករ
៤.ការធ្វើលិខិតអនុញ្ញាតអាជីវកម្មពិឃាតសត្វសម្រាប់ឆ្នាំ២០២១ របស់រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម