ថ្ងៃពុធ ៣កើត ខែមិគសិរឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បានជួបជាមួយលោក មេឃុំព្រងិល សាកសួរបញ្ហាសត្វ និងចុះ ពិនិត្យស្ថានភាពដល់កន្លែងគោកើតជំងឺ នៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នៅក្នុងភូមិគ្រួសារចំនួន០៧ ដែលមានគោឈឺសរុប៥១ក្បាល ប៉ុន្តែគោនៅមានជំងឺចំនួន៣៤ ក្បាល ហើយសត្វគោមួយចំនួនទៀតបានធូរស្រាលជាបន្តបន្ទាប់ និងស៊ីចំណីបានឡើងវិញ ។ ស្ថានភាពជំងឺ មានរោគសញ្ញាអុតក្តាមគឺ មានគ្រុន ពងដោរ រលាកមាត់ និងច្រវ៉ែកជើង ពិបាកស៊ីចំណី តែវាមិនមានគោងាប់ទេ ។ ក្នុងពេលនោះក្រុមការងារពិនិត្យព្យាបាល បានមួយចំនួន បានយកសំណាកវិភាគគោ ចំនួន០៣ និងបានផ្តល់ថ្នាំដល់ភ្នាក់ងារសុខភាពសត្វភូមិទុកព្យាបាល និងជាពិសេសបានណែនាំអំពីបច្ចេកទេសការចិញ្ចឹមនិងវិធានការការពារជំងឺឱ្យបានទៀងទាត់ ត្រូវស្គាល់និងមានការទំនាក់ទំនងជាមួយភ្នាក់ងារសុខភាពសត្វភូមិជាប្រចាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម