មាតិកា
សកម្មភាព នចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២០
81

ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពោធិ៍សាត់ ដឹកនាំដោយ លោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផល ពោធិ៍សាត់ដោយមានការចូលរួម នាយ នាយ រងសង្កាត់កណ្ដៀង  និងយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចភូមិកោះក្អែក ឃុំរាំងទិល  ស្រុកកណ្ដៀង ជាលទ្ធផលបាន ០១ ករណី  វត្ថុតាង  (បំផ្លាញចោល)៖
 _ របាំងស្បៃមុងចំនួន ៣ ខ្សែ ប្រវែង ៨៥០ ម៉ែត្រ
_ ក្បាលបរស្បៃមុងចំនួន ៣ គ្រឿង
 _ បង្គោលចំនួន ២៨៥ ដើម
 - ចាក់លែងត្រីចំរុះទម្ងន់ ១៥ គីឡក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter