ថ្ងៃព្រហស្បតិ៍ ០៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ខែ វិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ដោយមានការចូលរួម មន្រ្តីខណ្ឌ អាជ្ញាធរឃុំអូរតាប៉ោង បានចុះចែកពូជត្រីនិងចំណីដល់បណ្តុំអាជីវកម្មចិញ្ចឹមត្រីនៅភូមិព្រៃក្របៅ ឃុំអូរតាប៉ោង ស្រុកបាកានខេត្តពោធិ៍សាត់។ បន្ទាប់មកក្រុមការងារបានចុះព្រលែងកូនត្រីតាមតង់ផ្លាស្ទិចនិងបានផ្តល់បច្ចេកទេសបន្ថែមដល់ពួកគាត់។ ក្នុងនោះដែរកសិករមួយចំនួនបានដាំចកអាសូឡាធ្វើជាចំណីក្នុងការចិញ្ចឹមត្រីអណ្តែងតាមការណែនាំរបស់មន្រ្តីជលផលយើងផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម