ថ្ងៃព្រហស្បតិ៍ ៤កើត ខែមឹគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់ សហការណ៍ជាមួយយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ក្រឡុកអន្ទង់វល្លិ៍ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផល វត្ថុតាង (បំផ្លាញចោល)៖
_ របាំងស្បៃមុងចំនួន ២ ខ្សែ ប្រវែង ៥៦០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ៣ មាត់
_ របាំងសាច់អួនក្រឡាល្អិតចំនួន ២ខ្សែ ប្រវែង ៦០០ ម៉ែត្រ
_ លូកងសាច់អួនចំនួន ២ មាត់
_ បង្គោលចំនួន ៣៩០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៣៥ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម