ថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងក្រុមការងារ បានចូលរួមចែកពូជកង្កែប សម្រាប់សមាជិកបណ្តុំអាជីវកម្មកង្កែប ដែលអនុវត្តសកម្មភាពកិច្ចសន្យាខាងក្រៅ (Contracting Out) ដោយអង្គការអភិវឌ្ឍន៍និងការពារបរិស្ថាន(EPDO) គាំទ្រជាថវិកា ដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅភូមិសែនជ័យ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានសមាជិកចំនួន ២៩គ្រួសារ ដោយក្នុង១ គ្រួសារទទួល បានពូជកង្កែបចំនួន ២៥០ក្បាល
សរុបពូជកង្កែបទាំងអស់ចំនួន ៧.២៥០ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម