មាតិកា
ពិធីចែកពូជកង្កែបសម្រាប់សមាជិកបណ្តុំអាជីវកម្មកង្កែប ដែលអនុវត្តសកម្មភាពកិច្ចសន្យាខាងក្រៅ (Contracting Out) ដោយអង្គការអភិវឌ្ឍន៍និងការពារបរិស្ថាន នៅភូមិពោធិ៍កុធ ឃុំកំពង់ពោធិ៍ ស្រុក ក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២០
82

ថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  ព្រមទាំងក្រុមការងារ បានចូលរួមចែកពូជកង្កែប សម្រាប់សមាជិកបណ្តុំអាជីវកម្មកង្កែប ដែលអនុវត្តសកម្មភាពកិច្ចសន្យាខាងក្រៅ (Contracting Out) ដោយអង្គការអភិវឌ្ឍន៍និងការពារបរិស្ថាន(EPDO) គាំទ្រថវិកា ដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅភូមិពោធិ៍កុធ ឃុំកំពង់ពោធិ៍ ស្រុក
ក្រគរ ខេត្តពោធិ៍សាត់ ដែលមានសមាជិកចំនួន ៥៣គ្រួសារ ដោយក្នុង១ គ្រួសារទទួល បានពូជកង្កែបចំនួន ២៥០ក្បាល 
សរុបពូជកង្កែបទាំងអស់ចំនួន ១៣.០០០ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter