មាតិកា
សកម្មភាព ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅព្រំប្រទល់ស្រុកក្រគរ-កណ្ដៀង
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២០
78

ថ្ងៃព្រហស្បតិ៍០៤ កើត  ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ខែ វិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាន នាយសង្កាត់កំពង់លួង យោធាខេត្ត  ដោយប្រើកម្លាំងសរុប  ១២ នាក់ មធ្យោបាយកាណូតចំនួន០២ គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅព្រំប្រទល់ស្រុកក្រគរ-កណ្ដៀង ជាលទ្ធផល បាន ០២ករណី ទាញបំផ្លាញចោល ៖
 _ របាំងសាច់អួន ០៣ ខ្សែ ប្រវែង ៩៥០ម៉ែត្រ
 _ ក្បាលបរ ចំនួន ០៣ គ្រឿង
 _ របាំងស្បៃមុង ០២ ខ្សែ ប្រវែង ៥៥០ ម៉ែត្រ
_ លូកងស្បៃមុង ៤ មាត់
 _ បង្គោលចំនួន ៤៥០ ដើម
 _ ចាក់លែងត្រីចំរុះ ២៥គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter