ថ្ងៃព្រហស្បត្តិ៍ ៤កើត ខែមិគសិរឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្មវិឡជីវឧស្ម័ខេត្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយកម្មវិធីឡជីវឧស្ម័នជាតិ(NBP) បានបើកវគ្គបណ្តុះបណ្តាលអំពីការសាងសង់ឡជីវឧស្ម័នប្រភេទស្មាច់ រយ:ពេលពីរថ្ងៃ(១៨-១៩/១១/២០២០)រួមទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង ដោយលោកគ្រូពីអ្នកបច្ចេកទេសNBP ថ្នាក់ជាតិ ។ សិក្ខាកាមចូលរួមសរុប២៣នាក់ក្នុងនោះ ភ្នាក់ងារសាងសង់ឡចំនួន ០៧នាក់និង ជាងសាងសង់ឡចំនួន ១៣នាក់ ។
៚ចំពោះការអនុវត្តន៍ជាក់ស្តែង បានសាងសង់ឡជីវឧស្ម័នប្រភេទ ស្មាច់បានចំនួន០១ឡ ទំហំ០៤ មែត្រគូប ដោយមានការស្មគ្រ័ចិត្តចូលរួមពី ម្ចាស់ឈ្មោះ ជូ សុខចាន់ នៅភូមិ ស្ថានីយ៍ ឃុំកណ្តៀង ស្រុកកណ្តៀង ។
៚លទ្ធផល វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានយល់ច្បាស់អំពី បច្ចេកទេសសាងសង់ឡប្រភេទស្មាច់និងគោលការណែនាំស្តី
ពីនីតិវិធី ទទួលបានថវិកាបង្រ្គប់ដើម្បីសាងសង់ឡជីវឧស្ម័ន គឺមានលក្ខណ:ងាយស្រួលនិង មិនលំបាកកម្ចីពី ស្ថាប័នមីក្រូហិញ្ញវត្ថុនានា ឡើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម