ថ្ងៃសុក្រ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតមុខរបរថ្មីដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅស្រុកបាកានតាមរយៈវិស័យកសិកម្ម ដោយផ្តោតលើសកម្មភាពសំខាន់ដូចជាការចិញ្ចឹមត្រីអណ្តែង ដោយប្រើថង់ផ្លាស្ទិច ការចិញ្ចឹមមាន់យកសាច់ និងការភ្ញាស់កូនមាន់សម្រាប់លក់ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ លោកអភិបាល អភិបាលរងស្រុក មេឃុំ ភ្នាក់ងារផ្សព្វផ្សាយឃុំ និងអ្នកពាក់ពន្ធជាច្រើន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម