ថ្ងៃសុក្រ០៥ កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ខែ វិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម ដឹកនាំដោយលោក យូ សុវិចិត្រ នាយសង្កាត់កំពង់លួងរួមមាន ផ្នែកជលផលក្រគរ យោធាខេត្ត ដោយប្រើកម្លាំងសរុប ៨ នាក់ មធ្យោបាយកាណូតចំនួន០២ គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចជ្រោយតាសុខ ឃុំកំពង់លួង ស្រុកក្រគរ ជាលទ្ធផល បាន ០១ករណី បំផ្លាញចោល ៖
_ របាំងសាច់អួន ០២ ខ្សែ ប្រវែង ៦៥០ ម៉ែត្រ
_ ក្បាលបរចំនួន ២ គ្រឿង
_ បង្គោលចំនួន ២៥០ ដើម
_ ចាក់លែងត្រីចំរុះ ១៥គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម