ថ្ងៃសុក្រ ០៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ខែ វិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ដោយមានការចូលរួម មន្រ្តីខណ្ឌ អាជ្ញាធរឃុំស្នាអន្សា បានចុះចែកពូជត្រីនិងចំណីដល់បណ្តុំអាជីវកម្មចិញ្ចឹមត្រីសម្តេចយសជោគជ័យ ឃុំស្នាអន្សា។ បន្ទាប់មកក្រុមការងារបានចុះព្រលែងកូនត្រីតាមតង់ផ្លាស្ទិចនិងបានផ្តលបច្ចេកទេសបន្ថែមដល់ពួកគាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម