មាតិកា
សកម្មភាព ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចអូរផ្ទោល ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន
ចេញ​ផ្សាយ ២២ វិច្ឆិកា ២០២០
94

ថ្ងៃ សៅរ៍ ០៦កើត ខែមិគសិរ  ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល បាកាន ដឹកនាំដោយ លោក លឹម សុក្រឹត នាយសង្កាត់ សហការណ៍ជាមួយយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចអូរផ្ទោល ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ជាលទ្ធផល ០១ករណី និងដុតបំផ្លាញ វត្ថុតាងរក្សាទុក៖
 - របាំងសាច់អួន ២ខ្សែ ប្រវែង៦៥០ ម៉ែត្រ
 - ក្បាលបរចំនួន ៣គ្រឿង
 - បង្គោលចំនួន ៩០ ដើម
 - ចាក់លែងត្រីចំរុះទម្ងន់ ២៥គីឡក្រាម។
និងដុតបំផ្លាញចោល
 - លូកងស្បៃមុងចំនួន ២៨ មាត់
 - ក្បាលបរចំនួន ១២គ្រឿង

ចំនួនអ្នកចូលទស្សនា
Flag Counter