ថ្ងៃសៅរ៍ ០៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ខែ វិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមន្ទីរ កសិកម្ម រក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ដោយមានការចូលរួម មន្រ្តីខណ្ឌ អាជ្ញាធរឃុំស្រែស្តុក បានចុះចែកពូជត្រីនិងចំណីដល់បណ្តុំអាជីវកម្មចិញ្ចឹមត្រីនៅភូមិថ្មី ឃុំស្រែស្តុក។ បន្ទាប់មកក្រុមការងារបានចុះព្រលែងកូនត្រីតាមតង់ផ្លាស្ទិចនិងបានផ្តលបច្ចេកទេសបន្ថែមដល់ពួកគាត់។ឆ្លៀតឱកាស នេះដែរក្រុមការងារបានបន្តដំណើរទៅ ភូមិកកូ ឃុំស្វាយលួងស្រុកកណ្តៀង ពិនិត្យមើលការចិញ្ចឹមបង្កងរបស់កសិករ ហេង ចាន់ថន ឃើញថាគាត់មានមេបា ចំនួន៣០០ក្បាល និងកូនបង្កងដែលអាចលក់បានក្នុងតំលៃ៦០០០រៀលចំនួន ៥០០កូន ក្រុមការងារបានលើកទឹកចិត្តគាត់អោយខិតខំបន្តទៀតនិងជួយរកទីផ្សារជូនពូកគាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម