ថ្ងៃអាទិត្យ ០៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ខែ វិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ដោយមានការចូលរួម មន្រ្តីខណ្ឌ អាជ្ញាធរឃុំមេទឹកបានចុះចែកពូជត្រី និងចំណីដល់បណ្តុំអាជីវកម្មចិញ្ចឹមត្រីនៅភូមិចិន្តាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ បន្ទាប់មកក្រុមការងារបានចុះព្រលែងកូនត្រីតាមតង់ផ្លាស្ទិច និងបានផ្តល់បច្ចេកទេសបន្ថែមដល់ពួកគាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម