មាតិកា
កិច្ចប្រជុំស្តីពីការចុះកិច្ចសន្យាផលិតផលកសិកម្មលើបណ្តុំអាជីវកម្មដំណាំខ្ញីឆ្នាំ២០២០ ភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២០
162

ថ្ងៃចន្ទ ០៨កើត ខែមិគសិរ ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនិងថ្ងៃទី ២៣ ខែ វិច្ឆិកា ២០២០ ក្រុមការងារទីផ្សារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងទីប្រឹក្សាកម្មវិធី ASPIRE បានជួយសម្របសម្រួលខណ្ឌរដ្ឋបាលព្រៃឈើស្រុកក្រគរ ក្នុងការរៀបចំកិច្ចប្រជុំស្តីពីការ ចុះកិច្ចសន្យាផលិតផលកសិកម្មលើបណ្តុំអាជីវកម្មដំណាំខ្ញីឆ្នាំ២០២០ (សមាជិកចំនួន ៤០នាក់/ ស្រី៣៨នាក់)  នៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ រវាងក្រុមផលិត (បណ្តុំអាជីវកម្ម) និងអ្នកទិញក្នុងស្រុកឈ្មោះ វ៉ាន់ សាវិត ភេទប្រុស នៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ  ខេត្តពោធិសាត់ ។ តម្លៃកន្លងមកក្នុង១គីឡូក្រាមចាប់ពី៦.០០០រៀល-១០.០០០ រៀល  ។ ប៉ុន្តែតម្លៃលក់ និងទិញខ្ញីក្នុងកិច្ចសន្យាបានឯកភាពយកតាម តម្លៃទីផ្សារ ជាក់ស្តែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter