ថ្ងៃចន្ទ ០៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ខែ វិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាន នាយសង្កាត់កំពង់លួង យោធាខេត្ត ដោយប្រើកម្លាំងសរុប ០៩ នាក់ មធ្យោបាយកាណូតចំនួន០៣ គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅព្រំប្រទល់ស្រុកក្រគរ-កណ្ដៀង ជាលទ្ធផល បាន ០២ករណី ទាញបំផ្លាញចោល ៖
_ របាំងសាច់អួន ០២ ខ្សែ ប្រវែង ៦៥០ម៉ែត្រ
_ ក្បាលបរ ចំនួន ០២ គ្រឿង
_ របាំងស្បៃមុង ០៤ ខ្សែ ប្រវែង ៦៥០ ម៉ែត្រ
_ លូកងស្បៃមុង ៤ មាត់
_ បង្គោលចំនួន ៥៥០ ដើម
_ ចាក់លែងត្រីចំរុះ ៣០គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម