ថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទពោធិ៍សាត់ ដឹកនាំដោយ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ ដោយមានការចូលរួម នាយ នាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង យោធាខេត្ត និងប៉ូលីស ស្រុកកណ្ដៀង មធ្យោបាយកាណូតចំនួន ០៤ គ្រឿង កម្លាំងចំនួន ១២ នាក់បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ក្រឡុកហាលស្លា ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀងជាលទ្ធផលចំនួន ០២ ករណីវត្ថុតាង (បំផ្លាញចោល)៖
_ របាំងស្បៃមុងចំនួន ៣ ខ្សែប្រវែង ៤៨០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន៦ មាត់
_ របាំងសាច់អួនក្រឡាល្អិតចំនួន២ខ្សែ ប្រវែង ៤២០ ម៉ែត្រ
_ ក្បាលបរចំនួន ៤ គ្រឿង
_ បង្គោលចំនួន ៣០០ ដើម
_ចាក់លែងត្រីចំរុះទម្ងន់ ៥២ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម