មាតិកា
ឯកឧត្តម្ភ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យ ការបង្កបង្កើនផលស្តារឡើងវិញរបស់ប្រជាពលរដ្ឋក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២០
114

ថ្ងៃអាទិត្យ៧ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាល ខេត្ត រួមជាមួយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងក្រុមការងារមន្ទីរបានអមដំណើរឯកឧត្តម្ភ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស 
អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យ ការបង្កបង្កើនផលស្តារឡើងវិញរបស់ប្រជាពលរដ្ឋក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ចំពោះ ស្រូវពូជ ១ ៨៤៦តោនជាអំណោយដ៍ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល
ចែកជូនប្រជាពលរដ្ឋ១៨ ៤៦០គ្រួសារ ដែលរងការ ខូចខាតដោយជំនន់ទឹកភ្លៀង កំពុងត្រូវបានស្តារ ឡើងវិញ ជាបន្តបន្ទាប់លើ ក្នុងផ្ទៃដីខូចខាត ១៨ ៤៦០ហិកតា។មកដល់ពេលនេះ ប្រជាកសិករបានស្តាឡើងវិញបាន ជាង៦ពាន់ហិកតាហើយ គិតត្រឹមថ្ងៃទី២២ 
វិច្ឆិកានេះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter