ថ្ងៃអង្គារ៍ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំ ជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ
អភិបាលខេត្តពោធិ៍សាត់ ស្តីពីការ ត្រួតពិនិត្យ កិច្ចការងារសិក្សាផលប៉ះពាល់ នៃការអនុវត្តសំណង និងការតាំងទីលំនៅថ្មីជូនប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ប្រារព្ធធ្វើនៅវេទិកាក្នុងសាលាខេត្ត ដោយមានការចូលរួមពីលោក គីម ម្យុងអ៉ីល (Kim Myung-il) អគ្គនាយកក្រុមហ៊ុន SPHP (Steung Pursat Hydro Power) របស់ប្រទេសកូរ៉េខាងត្បូង លោក-លោកស្រីអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលស្រុក ក្រុមប្រឹក្សាឃុំដែលមានការពាក់ព័ន្ធ និងប្រតិភូជាច្រើននាក់ទៀត។
ចំពោះខេត្តពោធិ៍សាត់ នៅ ឆ្នាំ២០១៩កន្លងទៅ
រាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់កន្លែងផលិតថាមពលអគ្គិសនីថ្មី ចំនួន០២កន្លែង ៖ ១.វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិត នៅឃុំប្រមោយ ស្រុកវាលវែង ដែលអាចផលិតថាមពលបាន ៨០មេហ្គាវ៉ាត់ ២.ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ ដែលអាចផលិតថាមពលបាន ៦០មេហ្គាវ៉ាត់៕