មាតិកា
កិច្ចប្រជុំស្តីពីការ ចុះកិច្ចសន្យាផលិតផល កសិកម្មលើបណ្តុំអាជីវកម្មដំណាំខ្ញីឆ្នាំ២០២០ នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២០
126

ថ្ងៃអង្គារ៍ ០៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនិងថ្ងៃទី ២៤ ខែ វិច្ឆិកា ២០២០៖  ក្រុមការងារទីផ្សារមន្ទីរ
កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងទីប្រឹក្សាកម្មវិធី ASPIRE បានជួយសម្របសម្រួលខណ្ឌរដ្ឋបាលព្រៃឈើស្រុកក្រគរ ក្នុងការរៀបចំកិច្ចប្រជុំស្តីពីការ ចុះកិច្ចសន្យាផលិតផល
កសិកម្មលើបណ្តុំអាជីវកម្មដំណាំខ្ញីឆ្នាំ២០២០ (សមាជិកចំនួន ៤០នាក់/ ស្រី២៦នាក់)  នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ រវាងក្រុមផលិត (បណ្តុំអាជីវកម្ម) និងអ្នកទិញក្នុងស្រុកឈ្មោះ វ៉ាន់ សាវិត ភេទប្រុស នៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ  ខេត្តពោធិសាត់ ។  តម្លៃកន្លងមកក្នុង១គីឡូក្រាមចាប់ពី ៧.០០០រៀល-១០.០០០ រៀល  ។ ប៉ុន្តែតម្លៃលក់និងទិញខ្ញីក្នុងកិច្ចសន្យាបានឯកភាពយកតាម តម្លៃទីផ្សារជាក់ស្តែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter