មាតិកា
កិច្ចប្រជុំពិភាក្សាស្តីពីសកម្មភាពការងាររបស់គម្រោង «ផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យ (SWITCH to solar project)
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២០
107

ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីសកម្មភាពការងាររបស់គម្រោង «ផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យ (SWITCH to solar project)» ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ តំណាងអង្កការ PIN និងក្រុមហ៊ុន Sevea ព្រមទាំង លោកអនុប្រធានមន្ទីរ លោកប្រធាន អនុប្រធានការិយាល័យជំនាញ និងលោកប្រធានទីប្រឹក្សាគម្រោង សរុបចំនួន ១០រូប។ដំណើរការរបស់គម្រោង នឹងត្រូវអនុវត្តរយៈពេល ០៤ឆ្នាំ ដោយអនុវត្តពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៤ ក្នុងទិសដៅ បង្កើនការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដោយការផ្លាស់ប្តូរឥរិយាបទជាគំរូរបស់សហគ្រាសធុនតូច និងធុនមធ្យមនៅទីជនបទ។

ចំនួនអ្នកចូលទស្សនា
Flag Counter