មាតិកា
ការចុះពិនិត្យការស្តារឡើងវិញ នូវផលិតកម្មដំណាំស្រូវ របស់ប្រជាពលរដ្ឋ ក្រោយពេលរងផលប៉ះពាល់ និងរងការខូចខាតដោយសារគ្រោះទឹកជំនន់ នៅសង្កាត់លលកស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
108

ថ្ងៃព្រហស្បត្តិ៍១១កើត កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហៃ ធូរ៉ា 
អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោក 
មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យការស្តារឡើងវិញ នូវផលិតកម្មដំណាំស្រូវ របស់ប្រជាពលរដ្ឋ ក្រោយពេលរងផលប៉ះពាល់ និងរងការខូចខាតដោយសារគ្រោះទឹកជំនន់ នៅសង្កាត់លលកស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្រុមការងារបាន ពិនិត្យឃើញថា កសិករដែលទទួលបានពូជ បានធ្វើការសាប ព្រួសជាបណ្តើរៗ ដោយសារមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោពស្រព ។

ចំនួនអ្នកចូលទស្សនា
Flag Counter