ថ្ងៃព្រហស្បតិ៍១១កើត ខែមិគសិរ ឆ្នាំ ជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ លោក ផាត់ សារុន រួមជាមួយ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចុះជួបជាមួយកសិករចិញ្ចឹមគោ ក្របី នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត និងភូមកណ្តាល ឃុំឈើតុំ ស្រុក ក្រគរ ដើម្បីសាកសួរពីស្ថានភាពជំងឺ រាតត្បាតគោ-ក្របី ។បើតាមការសាកសួរ កសិករជាម្ចាស់បានលើកឡើងថា មានឈឺពីមុនមានឈឺតិចតួច ហើយបច្ចុប្បន្ន បានជាសះស្បើយវិញហើយ ។ ឆ្លៀតពេលនោះផងដែរ ក្រុមការងារ បានណែនាំអំពីបច្ចេកទេសចិញ្ចឹមគោ ដល់កសិករ ឈ្មោះ សេង សក្កដា មានចិញ្ចឹមគោ សរុប៤៥ក្បាល និងជំរុញឱ្យគាត់សាងសង់ឡជីវឧស្ម័នបន្ថែម សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ដូចជាៈ ថាមពលអគ្គសនី ចំអិនអាហារ និងកែប្រែ កាកសំណល់ទៅជាជី សម្រាប់ដាំដំណាំបន្លែ ស្រូវ និងឈើហូបផ្លែ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម