ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនិងថ្ងៃទី ២៦ ខែ វិច្ឆិកា ២០២០ ក្រុមការងារទីផ្សារមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្ត និងទីប្រឹក្សាកម្មវិធី ASPIRE បានជួយសម្របសម្រួលខណ្ឌរដ្ឋបាលជលផលស្រុកបាកាន ក្នុងការរៀបចំកិច្ចប្រជុំស្តីពីការ ចុះកិច្ចសន្យាផលិតផលកសិកម្មលើបណ្តុំអាជីវកម្មចិញ្ចឹមត្រីឆ្នាំ២០២០ (សមាជិកចំនួន ៤០នាក់/ ស្រី២១នាក់) នៅភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់ រវាងក្រុមផលិត (បណ្តុំអាជីវកម្ម) និងអ្នកទិញក្នុងស្រុកឈ្មោះ ផេង សុភ័ណ្ឌ ភេទស្រី នៅភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់ ។ តម្លៃត្រីអណ្តែងធម្មជាតិមួយគីឡូក្រាមថ្លៃ ១១.០០០រៀល-និងត្រីអណ្តែងចិញ្ចឹម ៧.០០០ រៀល/គីឡូក្រាម ។ ប៉ុន្តែតម្លៃលក់និងទិញត្រីអណ្តែងក្នុងកិច្ចសន្យា បានឯកភាពយកតាមតម្លៃទីផ្សារជាក់ស្តែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម