មាតិកា
ពិធីកិច្ចសន្យាផលិតផលកសិកម្មលើបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅភូមិឬស្សីតាម៉ាន់/ភូមិបត់ត្រាច ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០២០
166

ថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនិងថ្ងៃទី ២៧ ខែ វិច្ឆិកា ២០២០៖  ក្រុមការងារទីផ្សារមន្ទីរ
កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងទីប្រឹក្សាកម្មវិធី ASPIRE បានជួយសម្របសម្រួលខណ្ឌរដ្ឋបាលជលផលស្រុកបាកាន ក្នុងការ រៀបចំកិច្ចប្រជុំស្តីពីការ ចុះកិច្ចសន្យាផលិតផលកសិកម្មលើបណ្តុំអាជីវកម្មចិញ្ចឹមត្រីឆ្នាំ២០២០ (សមាជិកចំនួន ៤០នាក់/ ស្រី៤នាក់)  នៅភូមិឬស្សីតាម៉ាន់/ភូមិបត់ត្រាច ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិសាត់ រវាងក្រុមផលិត (បណ្តុំអាជីវកម្ម) និងអ្នកទិញក្នុងស្រុកឈ្មោះ សៀង ធី ភេទប្រុស នៅភូមិបត់ត្រាច ឃុំបឹងបត់កណ្តោល ស្រុកបាកាន  ខេត្តពោធិសាត់ ។   តម្លៃលក់និងទិញ ត្រីអណ្តែងក្នុងកិច្ចសន្យា បានឯកភាពយកតាមតម្លៃទីផ្សារជាក់ស្តែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter