ថ្ងៃសៅរ៍១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោក
មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យការស្តារឡើងវិញ នូវផលិតកម្មដំណាំស្រូវ របស់ប្រជាពលរដ្ឋ ក្រោយពេលរងផលប៉ះពាល់ និងរងការខូចខាតដោយសារគ្រោះទឹកជំនន់ នៅឃុំស្រែស្តុក និងឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ក្រុមការងារបាន ពិនិត្យឃើញថា កសិករដែលទទួលបានពូជ បានធ្វើការសាប ព្រួសជាបណ្តើរៗ ដោយ សារអំណោយផល មានប្រភពទឹកគ្រប់គ្រាន់សម្រាប់អនុវត្តបន្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម