មាតិកា
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យ​ស្ថានភាពស្តារឡេីងវិញក្រោយទឹកជំនន់​ នៅឃុំកណ្តៀង​ ឃុំស្យា​ ឃុំស្រែស្តុក​ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០១ ធ្នូ ២០២០
86

ថ្ងៃ ចន្ទ១៥កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងក្រុមការងារមន្ទីរ បានអមដំណើរ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យ​ស្ថានភាពស្តារឡេីងវិញក្រោយទឹកជំនន់​ នៅឃុំកណ្តៀង​ ឃុំស្យា​ ឃុំស្រែស្តុក​ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
សូមបញ្ជាក់ផងដែរថា  ស្រូវពូជ​ដែលបានផ្តល់ជូនដល់គ្រួសារ​ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន​ ៦ ០៩៤គ្រួសារចំនួន​ ៦០៩,៤តោន​ ។ 
ឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូអមដំណើរ បានពិនិត្យជារួម ឃើញថាកសិករបាននឹងកំពុងធ្វេីការដាំដុះស្តារឡេីងវិញ​ជាបណ្តើៗហើយ នូវតំបន់ដែលមានសក្តានុពល​បានប្រមាណ​ជាង៧៥​ភាគរយ ដោយសារមានប្រភពទឹកស្រោពស្រពគ្រប់គ្រាន់ និងបានវាយតំលៃខ្ពស់លើកិច្ចខិតខំប្រែងពីកសិករ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការងារបង្កបង្កើនផលស្រូវទទួលបានលទ្ធផលល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter