មាតិកា
សកម្មភាពចុះពិនិត្យ ការអនុវត្តចំការបង្ហាញផលិតកម្មដំណាំបន្លែកសិករ នៅភូមិព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០២ ធ្នូ ២០២០
149

ថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០:ក្រោយពីបានផ្តល់វគ្គបណ្តុះបណ្តាល ពីបច្ចេកទេសដាំបន្លែជាទ្តឹស្តីដល់កសិករ រួចមក កសិករបានក្នុងក្រុមផលិត បានអនុវត្តការដាំបន្លែជាលក្ខណៈគ្រួសារ តាមទំហំផ្ទៃដីរៀងៗខ្លួន។ ជាក់ស្តែង ក្រុមការងារប្រព័ន្ធស្រោចស្រពដំណាក់អំពិលបានចុះតាមដាន និងពិនិត្យ ការអនុវត្តចំការបង្ហាញផលិតកម្មដំណាំបន្លែកសិករបង្ហាញ ឈ្មោះ ដួង ណុប ភេទប្រុស អាយុ ៤៦ ឆ្នាំ បានដាំដំណាំស្ពៃខ្មៅ ផ្ទៃដី ៤អា តាមលក្ខណៈបច្ចេកទេស នៅភូមិព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter