ថ្ងៃអង្គារ០១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាន នាយសង្កាត់កំពង់លួង យោធាខេត្ត ដោយប្រើកម្លាំងសរុប ១២ នាក់ មធ្យោបាយកាណូតចំនួន០៣ គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចជ្រោយស្ដី ភូមិ ត្រពាំងរំដេញ ឃុំ ក្បាលត្រាច ស្រុកក្រគរ ជាលទ្ធផល បាន ០២ករណី ទាញបំផ្លាញចោល ៖
_ របាំងសាច់អួន ០២ ខ្សែ ប្រវែង ៥៥០ម៉ែត្រ
_ ក្បាលបរ ចំនួន ០២ គ្រឿង
_ របាំងស្បៃមុង ០៣ ខ្សែ ប្រវែង ៦៥០ ម៉ែត្រ
_ លូកងស្បៃមុង ៤ មាត់
_ បង្គោលចំនួន ៤៥០ ដើម
_ ចាក់លែងត្រី ២០គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម