មាតិកា
សកម្មភាពចុះត្រួតពិនិត្យនិងផ្តល់បច្ចេកទេសដល់កសិករចំនួន ៥៥គ្រួសារ ចិញ្ចឹមត្រីអណ្តែង តាមតង់ផ្លាស្ទិចនៅស្រុកបាកាន ដែលជាមូលនិធិរបស់រាជរដ្ឋាភិបាលកូវីត១៩ តាមរយ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ០២ ធ្នូ ២០២០
117

ថ្ងៃពុធ ២រោច ខែមិគសិរ  ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និងលោក សេង សុងលី ប្រធានផ្នែក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យនិងផ្តល់បច្ចេកទេសដល់កសិករចំនួន ៥៥គ្រួសារ ចិញ្ចឹមត្រីអណ្តែង តាមតង់ផ្លាស្ទិចនៅស្រុកបាកាន ដែលជាមូលនិធិរបស់រាជរដ្ឋាភិបាលកូវីត១៩ តាមរយ:
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផលកន្លងមក។បន្ទាប់ពីពិនិត្យជាក់ស្តែងឃើញថារយះពេល១ខែ៥ថ្ងៃការចិញ្ចឹមត្រីមានលក្ខណៈល្អ តាមការណែនាំនិងបច្ចេកទេស មកដល់ពេលនេះត្រីមានទំងន់មធ្យមពី៥-៧ក្បាលក្នុងមួយគីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter