ថ្ងៃពុធ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ លោក ផាត់ សារុន ជាមន្រ្តីសម្របសម្រួលកម្មវិធីជីវឧស្ម័ន(NBP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ សហការជាមួយមន្ត្រីបច្ចេកទេសថ្នាក់ជាតិ(NBP) ចុះជួសជុលឡជីវឧស្ម័នចំនូនមួយដោយបញ្ហាមានឧស្ម័នខ្សោយ មិនមានចំហេះ សម្រាប់ការចំអិនអាហារបានគ្រប់គ្រាន់នៅឡើយ ហើយក្រុមការងារបានជួសជុលជូនម្ចាស់ឡ រួចរាល់ជាស្ថាពរ ហើយស្ថិតនៅភូមិចំការអូរ ឃុំត្រពាំង ស្រុកបាកាន ខេត្តពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម