ថ្ងៃពុធ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអនុគម្រោងប្រព័ន្ធវត្តជ្រែបានចុះតាមដាននិងពិនិត្យ ការអនុវត្តចំការបង្ហាញផលិតកម្មដំណំាបន្លែនៅភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់ កសិករបង្ហាញ ឈ្មោះ មួង ទូច ភេទប្រុស អាយុ ៥៨ ឆ្នំា ដាំដំណាំស្ពៃខ្មៅលើផ្ទៃដីចំនួន២.០០០ម៉ែត្រ ការ៉េ ។ជាក់ស្តែងគាត់បានរៀបចំដីសម្រាប់ដាំ និង រៀបចំបណ្តុះកូនរួចរាល់ហើយ តាមការណែនាំ និងបង្ហាញបច្ចេកទេសពីមន្រ្តីមន្ទីរកសិកម្ម ខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម