ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់សហការណ៍ជាមួយ យោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច ក្រឡុកអន្ទង់វល្លិ៍ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផលចំនួន ០១ករណីវត្ថុតាង (បំផ្លាញចោល)៖
-របាំងស្បៃមុងចំនួន ៣ ខ្សែ ប្រវែង ៥១០ ម៉ែត្រ
-លូកងស្បៃមុងចំនួន ៦ មាត់
-បង្គោលចំនួន ១៧០ ដើម
-ចាក់លែងត្រីចំរុះទម្ងន់ ៣៥ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម