ថ្ងៃពុធ ១រោច ខែមិគសិរ ឆ្នំាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ ក្រុមការងារប្រព័ន្ធស្រោចស្រពដំណាក់ អំពិល បានចុះតាមដាន និងពិនិត្យ ការអនុវត្តចំការបង្ហាញដំណាំប្រាក់ចំណូល លើដំណាំសណ្តែកកួរ ដែលមានផ្ទៃដី ២០អា របស់ កសិករ ឈ្មោះ ស៊ុន ពិសី ភេទ ប្រុស អាយុ ២៧ឆ្នាំ នៅភូមិដប់បាត សង្កាត់ លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្នុងនោះ ដំណំាសណ្តែកកួរ ទើបតែអនុវត្តន៍ដំាបាន៥ថ្ងៃ បើតាមលក្ខណៈបច្ចេកទេសដំណំានេះ អាចប្រមូលផលបាននៅចន្លោះ អាយុ ៥០ថ្ងៃ ទៅ ៥៥ថ្ងៃ បន្ទាប់ពីដាំរួច ។ ជាក់ស្តែង នៅលើទីផ្សារ បច្ចុប្បន្ន ដំណំាសណ្តែកកួរ លក់បានតំលៃ ៥០០០រៀល /១គ.ក ។ ក្រៅពីដាំដំណាំសណ្តែកកួរ គាត់ក៏មាន ដាំដំណាំផ្សេងទៀតបន្ថែមទៀតដូចជា ម្រះ ផ្ទៃដី ១០អា (កំពុងដំា) និងដំណំា ត្រប់ស្រួយ ផ្ទៃដី ៥អា (កំពុងដំា) ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម