ថ្ងៃពុធ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសដំណាំបន្លែប្រចាំស្រុកបាកាន បានចុះពិនិត្យ សកម្មភាពរបស់ កសិករប្រមូលផលដំណាំត្រសក់ របស់ កសិករ ឈ្មោះ អ៊ែល ស្រី នៅភូមិ ចំការអូរ ឃុំត្រពាំងជង ដែលបានអនុវត្តការដាំដុះលើផ្ទៃដី១០ អា ហើយបច្ចុប្បន្ននេះប្រមូលផល បានរយៈពេល១០ ថ្ងៃ ចំពោះតម្លៃ៣.០០០រៀល/១គ.ក្រ បោះដុំ ដោយមានឈ្មួញមកប្រមូលទិញផ្ទាល់នៅនឹងកន្លែង ហើយតំលៃនៅទីផ្សារពោធិ៍សាត់ និងផ្សារភួពុយ តំលៃ៣.៥០០រៀល/គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម