ថ្ងៃព្រហស្បត្តិ៍៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និង ក្រុម ការងារថ្នាក់ខេត្ត និង មន្រ្តីកម្មវិធីASPIRE បានចុះផ្តល់ធាតុចូល ដល់បណ្តុំអាជីវកម្មភ្ញាស់កូនត្រីសម្រាប់កម្មវិធីASPIRE អនុវត្តដោយខណ្ឌរដ្ឋបាលជលផល នៅភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមជាសមាជិកបណ្តុំចំនួន៤០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម