ថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមកម្មវិធីកិច្ចប្រជុំកិច្ចសន្យារបស់បណ្តុំអាជីវកម្មភ្ញាស់កូនត្រីឆ្នាំ២០២០ ជាមួយអ្នកប្រមូលទិញ ទីតាំងនៅភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
កម្មវិធីនេះមានការចូលរួមពីលោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន លោក អ៊ុក ម៊ួន មេឃុំរំលេច តំណាងខណ្ឌរដ្ឋបាលជលផល ទីប្រឹក្សា និងមន្រ្តីកម្មវិធីASPIRE ព្រមទាំងសមាជិកបណ្តុំអាជីវកម្មសរុប ៤០នាក់/ស្រី ១២នាក់។ ប្រធានបណ្តុំបានចុះកិច្ចសន្យាជាមួយ អ្នកទិញក្នុងស្រុកឈ្មោះ យ៉ា សំណាង ភេទប្រុស នៅភូមិជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ដោយ តម្លៃលក់និងទិញកូនត្រីអណ្តែង ដោយបានឯកភាពយកតាមតម្លៃទីផ្សារជាក់ស្តែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម