មាតិកា
ពីធីចែកម៉ាស៊ីនព្រោះស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់សហគមន៍កសិកម្មក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៥ ធ្នូ ២០២០
137

ថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំពីធីចែកម៉ាស៊ីនព្រោះស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់សហគមន៍កសិកម្មក្នុងខេត្តពោធិ៍សាត់សរុបចំនួន ៤៨ សហគមន៍ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។ 
នាក្នុងឱកាសនេះសហគមន៍នីមួយៗនឹងទទួលបានម៉ាស៊ីនព្រោះ ស្រូវចំនួន ១គ្រឿង ស្មើនឹងចំនួនសរុប ៤៨គ្រឿង ព្រមទាំងមានអ្នកបច្ចេកទេសមកពន្យល់ពីរបៀបប្រើប្រាស់ និងថែទាំម៉ាស៊ីនផងដែរ។ សហគមន៍ដែលត្រូវទទួលរួមមាន៖ សហគន៍កសិកម្មមកពី ស្រុកកណ្តៀង ចំនួន ១០សហគមន៍ ក្រុងពោធិ៍សាត់ចំនួន ០៣សហគមន៍ ស្រុកក្រគរចំនួន ១៤សហគមន៍ ស្រុកបាកានចំនួន ១៤សហគមន៍ ស្រុកតាលោសែនជ័យចំនួន ៤សហគមន៍ និងស្រុកភ្នំក្រវាញ ៣សហគមន៍។
ស្របជាមួយគ្នានេះ លោកប្រធានមន្ទីរកសិកម្ម បានលើកឡើងជាមតិផ្តាំផ្ញើដល់ប្រធានសហគមន៍នីមួយៗ ឱ្យយកចិត្តទុកដាក់ ថែទាំ និងកត់ត្រាទុកនូវបច្ចេកទេសសម្រាប់ការអនុវត្តជាក់ស្តែង ជាពិសេសសហគមន៍នីមួយៗគួរជ្រើសរើសសមាជិកណាម្នាក់ទទួលបន្ទុក ដែលអាចមើលថែទាំគ្រឿងយន្តជាប្រចាំ និងជាសមាជិក ឆាប់យល់ដឹងពីគ្រឿងម៉ាស៊ីននេះបានល្អដើម្បីប្រើប្រាស់ឱ្យត្រឹមត្រូវតាមបច្ចេកទេស និងយូរអង្វែង។

ចំនួនអ្នកចូលទស្សនា
Flag Counter