មាតិកា
សកម្មភាពចុះជំរុញការងារសាងសង់ឡជីវឧស្ម័ន និងពិនិត្យស្ថានភាពការចិញ្ចឹមគោ និងមាន់របស់កសិករនៅឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៥ ធ្នូ ២០២០
145

ថ្ងៃសុក្រ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ លោក ផាត់  សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល  និងលោក សឹម សុផែង ភ្នាក់ងារសាងសង់ឡជីវឧស្ម័នNBP បានចុះឃុំតាលោ ស្រុកតាលោសែនជ័យ ក្នុងគោលបំណងដើម្បី៖ 
១-ត្រួតពិនិត្យ  និងពន្យល់ណែនាំការប្រើប្រាស់ចំនួន០៣ កន្លែង   ដោយចុះដល់ផ្ទះផ្ទាល់ ដើម្បីផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័នចំនួន ០៦គ្រួសារ ជាលទ្ធផលមានអ្នកស្មគ្រចិត្តសាងសង់ភ្លាមៗបានចំនួន ០១ ឡ កសិករ ឈ្មោះ ហង់  ភី ភេទប្រុស
នៅភូមិថ្មី ឃុំតាលោ ។
២-ចុះជួបគ្រួសារកសិករចិញ្ចឹមគោ ០១កន្លែង ដើម្បីពន្យល់អំពីការចាក់ថ្នាំវ៉ាក់សាំងសំខាន់(សារទឹកនិងអុតក្តាម)ឱ្យបានទៀងទាត់
មុនពេលសត្វផ្ទុះជំងឺ ជាមួយភ្នាក់ងារសុខភាពសត្វភូមិ ដល់កសិករ ឈ្មោះ ស ទូច មានគោសរុបចំនួន៦០ក្បាល /មានគោមេបន្តពូជចំនួន ៣០ក្បាល ( មិនមានបញ្ហាផ្ទុះជំងឺទេ ) ស្ថិតនៅភូមិ
តាំងគោក  ឃុំតាលោ  ស្រុកតាលោសែនជ័យ ។ ៣-ជួបកសិករចិញ្ចឹមមានស្រុក(មាន់ស្រែ) ឈ្មោះ រួន  ឡន បានចិញ្ចឹមមាន់សរុបប្រមាណ ៣០០ក្បាល /មេមាន់ពូជចំនួន៦០ក្បាល ស្ថិតនៅភូមិ រហាទិល  ឃុំតាលោ ស្រុកតាលោសែនជ័យ  និងបានពន្យល់ណែនាំបន្ថែមពីការអនុវត្តន៍បច្ចេកទេស និងជាការល្អត្រូវមានទូភ្ញាស់កូនមាន់ស្វ័យប្រវត្តិ ។

ចំនួនអ្នកចូលទស្សនា
Flag Counter