មាតិកា
ការ ពិនិត្យការដុះដាំដំណាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់របស់កសិករឈ្មោះ ខន ស្រីពេជ្រ រស់នៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៦ ធ្នូ ២០២០
89

ថ្ងៃសៅរ៍៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ  ប្រធានមន្ទីរ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និងមន្រ្តីកម្មវិធី ASPIRE បានចុះពិនិត្យការដុះដាំដំណាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់របស់កសិករឈ្មោះ ខន ស្រីពេជ្រ រស់នៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាមការចុះសង្កេតផ្ទាល់ ដល់ទីតាំង ឃើញកសិករ បានដាំដំណាំស្ពៃក្រញាញ់ ក្នុងផ្ទះសំណាញ់ ចំនួន០៤ រងទំហំ ១ម*១៥ម គាត់បានដាំរយៈពេល ១ខែ១៥ថ្ងៃ បានទទួលផល ក្នុង១រង បាន១២០គក្រ សរុប ប្រហែល ៤៨០គក្រ ហើយលក់បានតំលៃ ២.៥០០រៀល/គ.ក្រ មានឈ្មួញមកប្រមូលទិញដល់ផ្ទះផ្ទាល់។ កសិករបានលើកឡើងថា គាត់បានដាំខាត់ណាផ្កា ដំណាំខ្ទឹមយកស្លឹក (ក្នុងផ្ទះសំណាញ់) និងត្រសក់បន្ថែមទៀត ហើយត្រសក់កំពុងប្រមូលផលជាបណ្តើៗហើយលក់បានតំលៃ ៣០០០ រៀល/ ១គ.ក្រ និងជាពិសេសកសិករបានសំណូមពរដល់ក្រុមការងារមន្ទីរជួយគាំទ្របច្ចេកទេសនិងផ្តល់ ពូជត្រី និងកង្កែបយកចិញ្ចឹមបន្ថែមទៀតដោយគាត់មានចំណង់ចំណូលចិត្តយូរហើយ។ ក្រុមការងារបានផ្តល់ជាគំនិតយោបល់ ដំណាំដែលដាំក្នុងផ្ទះសំណាញ់ គួរដាំដំណាំណាដែលមានតំលៃខ្ពស់និងតម្រូវ ការទីផ្សារ បច្ចុប្បន្ន ប្រសើរជាជាងដំណាំធម្មតា មិនសូវ មានទីផ្សារ ពីព្រោះផ្ទះសំណាញ់ចំណាយថវិកាអស់ច្រើន។ 
ចំពោះការធ្វើវារីវប្បកម្ម ខណ្ឌរដ្ឋបាលជលផល និងទទួលសំណើរបស់កសិករនិងពិចារណាផ្តល់តាមលទ្ធភាពជាក់ស្តែង។

ចំនួនអ្នកចូលទស្សនា
Flag Counter