ថ្ងៃអង្គារ៍៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម និងលោក មេឃុំអូតាប៉ោង បានចុះពិនិត្យការរីកចំរើន ការចិញ្ចឹមត្រី របស់កសិករ ប្រធានបណ្តុំអាជីកម្ម នៅភូមិព្រៃកាបៅ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ក្រោយការផ្តល់ពូជត្រី និងធាតុចូលសម្រាប់វារីវប្បកម្ម ។ បើតាមសង្កេតរបស់ក្រុមការងារ កសិករ បានរៀបចំការចិញ្ចឹមត្រី ក្រាលផ្លាស្ទិច បានត្រឹមត្រូវតាមបច្ចេកទេស ដាំចកអាសូឡាសម្រាប់ជាចំណីត្រី ដាំដំណាំសណ្តែកកួរ និងចិញ្ចឹមមាន់យកសាច់បន្ថែមទៀត។ ក្រុមការងារបានផ្តល់ជាគំនិត គួរតែពង្រីកការចិញ្ចឹមត្រីក្នុងស្រែ ឬ ប្រព័ន្ធកសិកម្មចំរុះពីព្រោះមានទីតាំងអំណោយផលល្អ។ ក្នុងករណីខ្វះបច្ចេកទេសមន្ទីរនិងគាំទ្រសកម្មភាពគ្រប់ពេលប្រសិនបើប្រជាកសិករត្រូវការជំនួយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម