មាតិកា
សកម្មភាព ចុះពិនិត្យការរីកចំរើន ការចិញ្ចឹមត្រី របស់កសិករ ប្រធានបណ្តុំអាជីកម្ម នៅភូមិព្រៃកាបៅ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
74

ថ្ងៃអង្គារ៍៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម និងលោក មេឃុំអូតាប៉ោង បានចុះពិនិត្យការរីកចំរើន ការចិញ្ចឹមត្រី របស់កសិករ ប្រធានបណ្តុំអាជីកម្ម នៅភូមិព្រៃកាបៅ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ក្រោយការផ្តល់ពូជត្រី និងធាតុចូលសម្រាប់វារីវប្បកម្ម ។ បើតាមសង្កេតរបស់ក្រុមការងារ កសិករ បានរៀបចំការចិញ្ចឹមត្រី ក្រាលផ្លាស្ទិច បានត្រឹមត្រូវតាមបច្ចេកទេស ដាំចកអាសូឡាសម្រាប់ជាចំណីត្រី ដាំដំណាំសណ្តែកកួរ  និងចិញ្ចឹមមាន់យកសាច់បន្ថែមទៀត។ ក្រុមការងារបានផ្តល់ជាគំនិត គួរតែពង្រីកការចិញ្ចឹមត្រីក្នុងស្រែ ឬ ប្រព័ន្ធកសិកម្មចំរុះពីព្រោះមានទីតាំងអំណោយផលល្អ។ ក្នុងករណីខ្វះបច្ចេកទេសមន្ទីរនិងគាំទ្រសកម្មភាពគ្រប់ពេលប្រសិនបើប្រជាកសិករត្រូវការជំនួយ។

ចំនួនអ្នកចូលទស្សនា
Flag Counter