មាតិកា
សកម្មភាព ចុះត្រួតពិនិត្យការងារចិញ្ចឹមត្រី កង្កែប និងការងារភ្ញាស់កូនត្រី របស់កសិករ សូ យេង ប្រធានបណ្តុំអាជីវកម្មរបស់ កម្មវិធីASPIRE នៅភូមិរោងតាកុក ឃុំរំលេច ស្រុកបាកានខេត្ត ពោធិ៍សាត់
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
165

ថ្ងៃអង្គារ៍៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានការិយាល័យជំនាញបានចុះត្រួតពិនិត្យការងារចិញ្ចឹមត្រី កង្កែប និងការងារភ្ញាស់កូនត្រី របស់កសិករ  សូ យេង ប្រធានបណ្តុំអាជីវកម្មរបស់ កម្មវិធីASPIRE នៅភូមិរោងតាកុក ឃុំរំលេច ស្រុកបាកានខេត្ត ពោធិ៍សាត់។តាមការលើកឡើងរបស់កសិករ បានលើកថា កម្មវិធីASPIRE បានផ្តល់ធាតុចូលសម្រាប់ការងារភ្ញាស់កូនត្រី ដូចជា ត្រីមេពូជ (ត្រីអណ្តែង ទីឡាព្យា ឆ្ពិន)សរុបចំនួន៨០ ក្បាល សំណាញ ថ្នាំអ័ម៉ូន ម៉ូទ័រ ធុងស្មាច់ និងឧបករណ៍សំភារៈមួយចំនួនទៀត។ បច្ចុប្បន្ននេះ កំពុងថែទាំ និង បំប៉នមេពូជទុក សម្រាប់ភ្ញាស់នៅរដូវឆ្នាំក្រោយ។ ចំពោះសមាជិកបណ្តុំអាជីវកម្មដែលមានបំណងចិញ្ចឹមត្រី គាត់និងផ្តល់តាមលទ្ធភាព ដោយលក់តំលៃទាប ឱ្យ។ ចំពោះទីផ្សារមិនជាបញ្ហាទេ សំខាន់ឱ្យតែយើងផលិតបាន ដោយ សារយើងបានរៀបចំកិច្ចសន្យារវាងអ្នកលក់ និង
អ្នកប្រមូលទិញដោយយកតាមតំលៃទីផ្សាជាក់ស្តែង។

ចំនួនអ្នកចូលទស្សនា
Flag Counter