ថ្ងៃពុធ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២០ ភ្នាក់ងារផ្សព្វផ្សាយឃុំ ក្នុងស្រុកវាលវែង បានចុះពិនិត្យ លើការងារដាំដុះផ្ទះសំណាញ់របស់កសិករ ដែលឧបត្ថម្ភ
ដោយកម្មវិធីASPIRE ចំនួន០៣កន្លែង:
១.ឈ្មោះ ប៊ុន ណេន នៅឃុំប្រម៉ោយ ភូមិប្រម៉ោយ បានដំណាំស្ពៃក្តោបចំនួន០៣រង ស្ពៃក្រញ៉ាញ់១រង និងកំពុងរៀបចំដីសម្រាប់បន្តទៀត។
២.កសិករ ប្រាក់ សារឿន ស្ថិតនៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប បានដាំបន្លែ ២ប្រភេទ បានរយៈពេល ២២ថ្ងៃហើយ :
ស្ពៃក្ដោបបានចំនួន ៥រង និង ស្ពៃបូកគោបានចំនួន ១រង ប៉ុន្តែពុំទាន់បានប្រមូលផលនៅឡើយទេ។ ហើយចំពោះកូនដំណាំវិញគឺមានសុខភាពល្អ មិនមានសត្វបំផ្លាញទេ។
៣.កសិករ ប៉េម សុមន្តថា រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយបាននឹងកំពុងរៀបចំដី ដាក់ជី បណ្តុះកូនស្ពៃក្តោបធ្វើការដាំដុះក្នងផ្ទះសំណាញ់។ ជាពិសេសគាត់ បានដាំខាងក្រៅផ្ទះសំណាញ់ រួមមាន ក្រសក់ សណ្តែត ពោតផ្អែមបន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម